ពាក្យចុងក្រោយដែល នាយ សាន ម៉ៅ សរសេរឡើង ទាំងនិយាយមិនបាន មុនពេលស្លាប់! (មានវីដេអូ)

ភ្នំពេញ៖ នៅពេលនេះពិធីបុណ្យរបស់តារាកំប្លែងប្រុសនាយសានម៉ៅ បានប្រព្រឹត្តទៅពោរពេញដោយភាពសោកសៅ ក្រុមគ្រួសារកំពុងតែកើតទុក្ខយំសោក ជាមួយនឹងការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់ក្រុមគ្រួសារ ក៏ដូចជាអ្នកសិល្បៈដ៏មានទេពកោសល្យមួយរូបនេះ។

ខណៈពេលដែលលោកបានលាចាកលោកទៅ ក៏មានការបញ្ចេញនូវវីដេអូមួយ ជាមួយសកម្មភាបរបស់លោកដែលកំពុងស្ថិតក្នុងស្ថានភាពជំងឺ ដែលមិនអាចនិយាយបាន បានត្រឹមតែសរសេរអក្សរនៅលើក្រដាស ប្រាប់អ្នកនៅជិតនោះប៉ុណ្ណោះ។

ដោយក្នុងនោះលោកបានធ្វើការរៀបរាប់ ប្រាប់លោកអ៊ឹម ជីវ៉ា ដែលនៅទីនោះផ្ទាល់ ជាមួយនឹងការសរសេរដោយដៃយ៉ាងក្តុកក្តួល ដែលលោកធ្លាប់និយាយថា

«ជាតិនេះប្រហែលជាគាត់គមួយជីវិតហើយជីវ៉ាអើយ! បងគ្មានសង្ឃឹមទេ»
ជាមួយនឹងពាក្យបែបនេះ បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនពិតជាអាណិតដល់លោកយ៉ាងខ្លាំង ដែលកាលនៅរស់ពិបាកទាំងនិយាយ ទាំងហូបចុក ចុងក្រោយមិនបាននិយាយអ្វីសូម្បីតែមួយម៉ាត់ មានតែការសរសេររៀបរាប់តាមក្រដាសមួយនេះប៉ុណ្ណោះ៕

សូមទស្សនាវីដេអូខាងក្រោម ៖

Reply