ដេននី ក្វាន់ លេងខ្លួនពាក់មាសធំៗ ទៅវត្តព្រឹកមិញ ពិតជាស្អាត អ្នកណាក៏មើលដែរ!

ភ្នំពេញ៖ ជីវិតរបស់តារាសម្តែងស្រីដ៏មានប្រជាប្រិយភាពកញ្ញា ដេននី ក្វាន់ ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងឡើងពីបណ្តាអ្នកគាំទ្រ ទោះបីជាបច្ចុប្បន្ននេះនាង បានសម្រាកមួយរយៈពីសិល្បៈយ៉ាងណាក្តី។ជាក់ស្តែងកាលពីព្រឹកមិញនេះ តារាស្រីរូបនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនបើកភ្នែក ចំហរមាត់គ្រប់គ្នា ក្រោយឃើញការតែងខ្លួនរបស់នាង យ៉ាងសមសួននៅក្នុងឈុតប្រពៃណី ទៅវត្តក្នុងថ្ងៃបិណ្ឌ១១នេះ យ៉ាងស្រស់ស្អាតប្លែកភ្នែកខ្លាំងតែម្តង។ក៏ប៉ុន្តែអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះគឺ នាងបានធ្វើការបង្ហាញនូវឈុតគ្រឿងអលង្ការមាសយ៉ាងធំៗ ពាក់ពេញមួយតួខ្លួន អមជាមួយនឹងឈុតប្រពៃណីពណ៌បៃតងនេះ ដែលធ្វើឲ្យនាងកាន់តែលេចធ្លោកាន់តែខ្លាំងឡើង ស្រស់ស្អាតមិនណយនោះទេ។រាល់រូបភាពដែលនាងបង្ហោះឃើញថា ធ្វើឲ្យអ្នកគាំទ្រពិតជាសរសើរដល់នាង ដែលបានតែងខ្លួនយ៉ាងប្លែកខ្លាំងបែបនេះ ដែលសូម្បីតែលោកយាយនៅឯវត្តនោះ ក៏នាំគ្នាមើលដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះ៖  

Reply