អុញនោះក្ដៅៗថ្មីៗទៀតហើយ! ក្រោយល្បីម្ចាស់ផលិតកម្ម KH ធ្លាក់ខ្លួន ស្រាប់តែ សុខ ស្រីនាង ស្កាត់មកជួបផ្ទាល់រួចពោលពាក្យមួយម៉ាត់យ៉ាងខ្លីថា…

ប្រិយមិត្តពីតជាស្គាល់ហើយ ផលិតកម្ម Kh Promotion ដែលជាផលិតកម្មមួយដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំង ដែលក្នុងនោះមានតារាល្ពីៗជា ច្រើន ដោយឡែក បន្ទាប់ពីផលិតកម្មនេះបាត់ស្ងាត់ជាយូរហើយនោះ ស្រាប់តែថ្មីៗនេះ មានលេចលឺ ថាម្ចាស់ផលិតកម្មនេះ ធ្លាក់ខ្លួនអង្កុយលក់ទឹក តាមផ្លូវសាធារណៈ។ បើតាមគណនីរបស់លោកផ្ទាល់ បានបង្ហោះថា៖ “អតីតកាលថៅកែភាពយន្តដ៏ល្បី បើកអាជីវកម្មថ្មីហើយ ចំណាយដើមទុន៥០០ដុល្លារ មិនដឹងយ៉ាងម៉េចយ៉ាងម៉ាទេ សូមបងប្អូន និងមិត្តៗសិល្បករ ជិះកាត់ផ្លូវជាតិលេខ១ ហួសបុរីប៉េងហួត ជួយទិញភេសជ្ជះផង”។ ដោយឡែក សុខ ស្រី
នាង ក៍បានបង្ហោះលើបណ្តាញសង្គមថា៖ “តេីវាជារឿងពិតឫយ៉ាងណា?? ខ្ញុំសឹងតែមិនជឿ​ my boss ខ្ញុំមិនដែលភ្លេចទេ​ ថាគាត់​ (ហ៊ាគឹមហេងហេីយ នឹងភរិយា)​ គឺជាអ្នកមានគុណដំបូង​ ដែលបានផ្តល់​កន្លែងអោយខ្ញុំបានច្រៀង​ បានក្លាយទៅជាតារាចម្រៀងមកដល់សព្វថ្ងៃនេះ បេីគ្មានពួកគាត់ក៏
ប្រហែលជាពុកម៉ែបងប្អូនមិនស្គាល់នាងខ្ញុំដែរ​ ខ្ញុំចង់ជួបគាត់ណាស់​ ហ៊ា….!!! សង្ឃឹមបានជួបហ៊ាឆាប់ៗនេះ…RespectMyboss KHpromotion”។
យ៉ាងណាមិញថ្មីៗនេះ តារាស្រីរូបនេះបានបង្ហោះលើបវណ្តាញសង្គមថា៖ “រីករាយណាស់ថ្ងៃនេះដែលបានជួបហ៊ា បែកគ្នារយះពេលជិត១០ឆ្នាំហេីយ ជូនពរហ៊ាមានសុខភាពល្អ បានធូស្រាល់ឆាប់ៗនេះឡេីងវិញ Respectmyboss KHpromotion”៕

 

Reply