អ្នកនាងសោម៉ាវត្តី ទោះបីជាលើផ្ទៃមុខគ្មានការតុបតែងក៏ដោយក៍នៅតែស្អាត ជាមួយនឹងសម្លៀកបំពាក់សាមញ្ញ ទៅវត្ត

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយ ពីតារាសម្ដែងស្រី និងជាពិធីការិនីសាច់ចាំកូនមួយអ្នកនាង សុខ សោម៉ាវត្តី នៅតែរក្សាភាពល្បីល្បាញរបស់ខ្លួន បានខ្លាំងដដែលបើទោះជានាង ធ្លាប់មានគ្រួសារនឹងបែកបាក់គ្នាក៏ដោយ ក៏តារាស្រីរូបនេះ នៅតែទទួលបានការចាប់
អារម្មណ៍ពីខ្សែភ្នែកទស្សនិកជនមិនរំលងនោះទេ។ ជាក់ស្ដែង កាលពីម្សិលមិញនេះ បើតាមគណនីហ្វេសប៊ុកផ្លូវការរបស់អ្នកនាង សុខ សោម៉ាវត្តី​ បានបង្ហោះរូបភាពជាច្រើនពីសកម្មភាពរបស់នាង ក្នុងបិណ្ឌទី៣ អមទៅសមាជិកគ្រួសារជាច្រើននាក់ផងដែរ។ លើសពីនេះទៅទៀតនោះ
គេក៏ចាប់អារម្មណ៍ខ្លាំង ទៅលើការតុបតែងខ្លួនរបស់ អ្នកនាង សុខ សោម៉ាវត្តី មើលពិតជាស្អាតខ្លាំងសមសួន ជានារីខ្មែររួមទាំងសម្លៀកបំពាក់ប្រពៃណីផងដែរ បើទោះបីជាតារាសម្ដែងដ៏មានប្រជាប្រិយភាពរូបនេះ មិនមានការផាត់មុខក្រាស់ៗ នៅលើផ្ទៃមុខក៏ដោយ។ យ៉ាងណាមិញ
ក្រោយបានឃើញបែបនេះគេសង្កេតមានបណ្ដាអ្នកគាំទ្រជាច្រើនបានលាន់មាត់ ព្រមស៊ែរសរសើរទៅកាន់អ្នកនាង សុខ សោម៉ាវត្តី គ្រប់គ្នាតែម្ដង។ គួររម្លឹកផងដែរ នេះមិនមែនជាលើកទីមួយនោះទេ ដែលតារាសម្ដែងស្រីកូនមួយដ៏មានឈ្មោះបោះសម្លេងរូបនេះ តែងតែបង្ហាញរូបភាព
ដោយគ្មានការ Make Up បែបនេះ នៅលើបណ្ដាញសង្គមបែបនេះ ធ្វើឲ្យទស្សនិកជន មានការស្ញប់ស្ញែងទៅលើសម្រស់ធម្មជាតិ របស់នាង មិនតិចនោះទេ៕ ដើម្បីជ្រាបច្បាស់ទៅទស្សនារូបភាពទាំងអស់គ្នា៖

Reply