ពិតជាអស្ចារ្យមែន មហាសេដ្ឋីចិន លោក Jack Ma រៀបចំ​កម្មវិធី​ជប់លៀងចូល​និវត្តន៍​ធ្វើអោយកក្រើកនៅប្រទេសចិនខ្លាំងមែនទែន…(​មាន​វី​ដេ​អូ​)

ចិន​៖ នៅ​ថ្ងៃមួយ ពេល​ដែល​អ្នក​ចូល​និវត្តន៍​ពី​ការងារ នឹង​អាច​នឹង​ទទួល​បាន​នៅ​លិខិត​សរសើរ និង​ការ​អង្អែល​ខ្នង មុន​ពេល​ចាក់​ចេញពី​ការងារ​របស់​

ខ្លួន​។ បើ​ក្រឡេក​ទៅ​មើល ក្រុមហ៊ុន Alibaba វិញ នៅ​ពេល​ដែល​អ្នក​បង្កើត​ក្រុមហ៊ុន ក៏​ដូច ជា CEO ដែល​ត្រៀម​ចូល​និវត្តន៍ គឺ​លោកJack Ma បាន​

ធ្វើ​រឿង​មួយ ដែល​ខុសពេល​គេ​។ គាត់​បាន​ពាក់​សក់​ក្លែងក្លាយ ដូច​ទៅ​នឹង​តារាចម្រៀង រ៉ុ​ក ដែល​មើលទៅ​ពិតជា​គួរ​អោយ​ភ្ញាក់ផ្អើល​ខ្លាំង​ណាស់​។ លោក

Jack ma បាន​ចូល​និវត្តន៍​ជាមួយនឹង​ការ​ត្រៀម​ហិរញ្ញវត្ថុ​របស់​ខ្លួន ប្រមាណ ៤២ ពាន់​លាន​អា​មេ​រិ​ក​។ ដូច្នេះ​វា​គ្មាន​អ្វី​ដែល​គួរ អោយ​ភ្ញាក់ផ្អើល​នៅ​

ពិធីជប់លៀង​ចូល​និវត្តន៍​របស់​គាត់​នោះ ទេ​។ វា​គឺជា​កម្មវិធី​ចូល​និ​វិត្ត​ន៍​មួយ​ដែល​មាន​មនុស្ស​ប្រមាណ ៦០០០០​នាក់​ចូលរួម ក្នុង​រយៈពេល ៤​ម៉ោង នៅ​ឯ​កីឡដ្ឋាន Hangzhou ។ កម្មវិធី​នេះ​ត្រូវធ្វើ​ឡើង​ជាមួយនឹង​ខួប​គំរប់ ២០​ឆ្នាំ របស់​ក្រុមហ៊ុនAlibaba៕

Reply