ប៉ូលិសថៃចាប់ខ្លួនស្រ្តីម្នាក់ ដែលបង្ហោះរូបសិចស៊ី និងបបួលគេរួមភេទក្នុងអំឡុងពេលចូលឆ្នាំថ្មីនៅថៃ

ចិន៖ ស្រ្តីជនជាតិថៃម្នាក់ត្រូវប៉ូលិសចាប់ខ្លួនបន្ទាប់ពីនាងបានស្លៀកពាក់សិចស៊ីហួសហេតុក្នុងអំឡុងពេលពិធីសង្រ្កានថៃ ហើយនាងថែមទាំងបានថតរូបនោះបង្ហោះក្នុងបណ្តាញសង្គមអមជាមួយនឹងសារមួយឃ្លាដែលមានអត្ថន័យបបួលគេរួមភេទជាមួយនាងតាមបណ្តាញសង្គម Facebook ទៀតផង។ ស្រ្តីរូបនេះមានឈ្មោះថា Panupong Meekaew អាយុ ១៨ ឆ្នាំ ហើយនៅក្នុងអំឡុងពេលគេលេងជះទឹកនៃពិធីសង្រ្កាននោះនាងបង្ហាញខ្លួននៅតាមដងផ្លូវមួយកន្លែងនៅក្នុងខេត្ត Buriram។​នៅក្នុងពេលលេងទឹកនោះនាងបានពាក់អាវស្បៃស្តើងខ្លាំង បំផុតដែលគេអាចមើលឃើញខ្លួនប្រាណរបស់នាងទាំងអស់តែម្តងបើទោះជាមិនទាន់ត្រូវគេជះទឹកក៏ដោយ។ ក្រោយពីលេងជះទឹករួចនាងបានថតរូបនោះបង្ហោះក្នុងបណ្តាញសង្គម Facebook និងបានសរសេរថា តើចង់រួមភេទជាមួយនាងទេ បន្ទាប់ពីលេងជះទឹករួច? សកម្មភាពរបស់នាងគឺផ្ទុយទាំងស្រុងទៅនឹងអ្វីដែលអាជ្ញាធរថៃបានធ្វើការហាមឃាត់តាំងពីមុនពិធីសង្ក្រានមកម្លះ។ យោងទៅតាមច្បាប់នាងត្រូវធ្វើការសូមទោសជាសាធារណៈ និងពិន័យជាប្រាក់ចំនួន ២០០០ បាត (៦៣ ដុល្លារអាមេរិក)៕

Reply